សំណូមពរ​ពី​កម្មវិធី​ប្រកួត​បាល់ទាត់​រវាង​កម្ពុជា​ជាមួយ​បរទេស​

​ដោយ ៖ ថ្ងៃទី 2 កុម្ភៈ 2017 ម៉ោង 08:38:AM

ស្តាប់រាស្ត្រថា: ខ្ញុំបាទ​ព្រុំ ឡា អាយុ​៤៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ ។​
​    ​
​សូម​គោរព​ជូន​
​លោក​អគ្គនាយក​កាសែត​រស្មី​កម្ពុជា ។ ខ្ញុំបាទ​សុំ​សំណូមពរ​លោក​មេត្តា ចុះផ្សាយ​នូវ​លិខិត​របស់ខ្ញុំ ស្តីអំពី​ការប្រកួត​បាល់ទាត់​ជា​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា​ជាមួយ​បរទេស ។​
     
​លោក​អគ្គនាយក​នៅពេល​នេះ ខ្ញុំ​សូម​លើក​សំណូមពរ​មួយចំនួន​ផ្ញើជូន លោក​ប្រធាន​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​ដូចតទៅ​៖
-​សូម​សហព័ន្ធ​កីឡាបាល់ទាត់​ធ្វើការ​ប្រកួត​រវាង​ជម្រើស​ជាតិខ្មែរ ដែលមាន​អាយុ​ពី​១៥​ឆ្នាំ​-១៦​ឆ្នាំ ឬក៏ ១៧​ឆ្នាំ​ជាមួយ​ប្រទេស​ចិន​ប្រទេស​ផ្សេងទៀត ដូចជា​ប្រទេស​ស្រីលង្កា​ជាដើម ។​
      
​ខ្ញុំ​ខាន​មើល​ក្រុមយុវជន​ដូច​បាន រៀបរាប់​ខាងលើនេះ​យូរណាស់​មកហើយ ។ ការប្រកួត​នេះ សូម​ធ្វើ​នៅ​ខែ កុម្ភៈ​ឆ្នាំ​២០១៧ ។​
​    ​
-​សំណូមពរ​សហព័ន្ធ​រៀបចំ ការប្រកួត​បាល់ទាត់រ​វាង​យុវជន​មាន អាយុ​១៩​ឆ្នាំ​ឬ​២០​ឆ្នាំ កម្ពុជា​យើង​ប្រកួត ជាមួយ​ហ្វ៊ី​លី​ពី​ន​នៅ​ខែមីនា​មុន​ថ្ងៃ​ទិវា​សិទ្ធិនារី​ពីរ​ថ្ងៃ ។ ថ្ងៃ​សិទ្ធិនារី​ជាង​២៥​ឆ្នាំ  កន្លងមកហើយ​មិនដែល​មានការ​ប្រកួត​អ៊ីចឹង​ទេ ។ ហេតុនេះ​ស្នើសុំ​ឱ្យមាន​ម្តង​ទៅ​ចុះ ។
​    ​
​សម្រាប់​ការប្រកួត​មុន​ថ្ងៃ បុណ្យ​សិទ្ធិនារី​នៅ​ថ្ងៃ​១០​ខែមេសា ឆ្នាំ​២០១៧ សំណូមពរ​ឱ្យមាន​ការប្រកួត  ក្នុង​ក្របខ័ណ្ឌ ALLSTAR គឺ ALL STAR  កម្ពុជា​ប្រកួត​ជាមួយ​ហុងកុង ។​
​    ​
​សង្ឃឹមថា លោក​អគ្គនាយក ប្រាកដជា​ចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់លោក​ដើម្បី​ឱ្យបាន​ជ្រាប​ដល់ សហព័ន្ធ​កីឡាបាល់ទាត់​ផង ។
​    ​
​ចំណុច​មួយទៀត ខ្ញុំ​ចង់ឱ្យមាន ការប្រកួត​រវាង​ក្លិប​ក្រសួងការពារជាតិ​ប្រទេស​កម្ពុជា​យើង​ជាមួយ​ក្លិប បូរី​រ៉ាំ​យូ ណាយ​ធី​ត ប្រទេស​ថៃ ។
​    ​
​លោក​ក្លិប​បូរី​រ៉ាំ​យូ​ណាយ​ធី​ត បាន​ប្រកួត​ឈ្នះ​ក្លិប​ភ្នំពេញ​ក្រោ​ន​(​កម្ពុជា​) កាលពី​ថ្ងៃទី​១៤ ខែមករា ២០១៧​ម្តង ហើយ​ក្នុង​លទ្ធផល​ប្រាំមួយ​ទល់នឹង​សូន្យ​។​
      
​ក្រសួងការពារជាតិ​ក​ម្ពុ​ជា យើង​ឥឡូវនេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ គឺមាន​សមត្ថភាព អាច​យកឈ្នះ បូរី​រ៉ាំ​យូ​ណាយ​ធី​ត​ប្រទេស​ថៃ​បាន ។ ក្រសួងការពារជាតិ​ធ្លាប់បាន​យកឈ្នះ ក្លិប​ម៉ាឡេស៊ី​ម្តង​រួចហើយ​ដែរ​នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​លទ្ធផល​បី​ទល់​មួយ ។ សំណូមពរ​ឱ្យមាន​ការ ប្រកួត​រវាង​ក្រសួងការពារជាតិ​យើង​ជាមួយ​បូរី​រ៉ាំ​យូ​ណាយ​ធី​ត​ប្រទេស​ថៃ​នៅ ពហុ​កីឡដ្ឋាន​ជាតិ​ក្នុងប្រទេស​កម្ពុជា យើង​គឺ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ​តែម្តង​ដើម្បី​ជាការ​សង សឹក​ក៏​ថា​បានដែរ​។ ខ្ញុំ​សង្ឃឹមលើ​ក្រសួងការពារជាតិ ។​
​    ​
​សូម​គោ​ពរ​ជូនពរ​លោក​អគ្គនាយក​និង​សហការី​ទាំងអស់​ជួបតែ​សេចក្តីសុខ​គ្រប់ពេលវេលា​កុំបី​ខាន ៕

​រាជធានី​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ ២០១៧
​                       ព្រុំ ឡា​

សំណូមពរ​ពី​កម្មវិធី​ប្រកួត​បាល់ទាត់​រវាង​កម្ពុជា​ជាមួយ​បរទេស​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត