ប្រជាជន​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះ​មើល​ផ្សារ​ទួល​ទំពូង​ផង​

​ដោយ ៖ ថ្ងៃទី 1 កុម្ភៈ 2017 ម៉ោង 08:46:AM

ស្តាប់រាស្ត្រថា: ​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ​និង ច្រកចេញចូល​ផ្សារ​ទួល​ទំពូង​ខណ្ឌ ចំការមន សព្វថ្ងៃនេះ​សូម្បីតែ​ថ្ងៃបុណ្យ ចូលឆ្នាំ​ចិន​ក៏ត្រូវ​លោក​ប្រធាន​ផ្សារ​យកមក​ធ្វើ​អាជីវកម្ម​ឱ្យ​អាជីវក​រដាក់​ឆត្រ និង​អីវ៉ាន់​គ្រប់មុខ យ៉ាង​រំភើយ ពោលគឺ​មិន​ខ្ចី​ខ្វាយខ្វល់​អ្វី​ទាំងអស់​។​
     ​
​ប្រជាជន​និយាយ​កាលពី ព្រឹក​ថ្ងៃទី​៣០ ខែមករា​ថា កុំថាឡើយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នោះ ពេលធ្វើ ដំណើរ​មកដល់​ផ្សារ​ទួល​ទំពូង​នេះ​ម្តងៗ គឺ​ធុញ​ព្រោះ​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​គឺ​ជួប​ការលំបាក​ណាស់ ដោយសារ​លោក​ប្រធាន​ផ្សារ​យក​ផ្លូវ​មក​ធ្វើ​អាជីវកម្ម​ដោយ​ឱ្យគេ​ដាក់តាំង​លក់ដូរ​អីវ៉ាន់​គ្រប់ៗ​មុខ ហូរហៀរ​ស្ទើរ​ពេញ​ផ្លូវ ទាំងអស់​។ ផ្សារ​ទួល​ទំពូង​នា​សព្វថ្ងៃនេះ មិន​ត្រឹម​ជួប​ការលំបាក​ក្នុង​ការធ្វើ ដំណើរ​ប៉ុណ្ណោះ​នោះទេ គឺ​លោក​ប្រធាន ផ្សារ​គាត់​មិន​យកចិត្តទុកដាក់​អ្វី​ទាំងអស់ គឺ​គិតតែ​ម្យ៉ាង​ដើរ ប្រមែប្រមូល​លុយ ពី​អាជីវករ​លក់ដូរ​អីវ៉ាន់​នៅលើ​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​តែប៉ុណ្ណោះ​។​
​    ​
​ម្យ៉ាងទៀត នៅឯ​ផ្សារ ទួល​ទំពូង​សព្វថ្ងៃនេះ​ពោរពេញ​ទៅ ដោយ​អំពើចោរកម្ម​កើតមាន​ច្រើន​គួរឱ្យ ព្រួយបារម្ភ​ណាស់ ហើយ​គឺ​មិន​ធានា​ពី​សុវត្ថិភាព​អ្វី​ឡើយ ។ លោក​ប្រធាន​ផ្សារ​មិនដែល​ខ្វាយខ្វល់ ហើយ​ឈឺក្បាល​វិល មុខ​អ្វី​នោះទេ នៅលើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​តាម​ដងផ្លូវ​នៅ​ជុំវិញ ផ្សារ​នឹង​បញ្ហា​បរិស្ថាន​ទាល់តែសោះ​។ នៅ​ទីផ្សារ​ទួល​ទំពូង​នេះ​ធុំ​ក្លិនស្អុយ ឆ្អេះ​ឆាប​ពិបាក​ទ្រាំ​សឹង ដកដង្ហើម​មិន ចង់​រួច​សោះ​។ ដូចនេះ​មហាជន​ស្នើសុំ យ៉ាងទទូច​ទៅដល់​អាជ្ញាធរ​រាជធានី ភ្នំពេញ​គួរ​ចុះមក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្សារ​នេះ​ផង ៕

ប្រជាជន​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះ​មើល​ផ្សារ​ទួល​ទំពូង​ផង​

លោក​ប្រធាន​ផ្សារ​ទួល​ទំពូង​យក​ផ្លូវ​ជុំវិញ​ផ្សារ​ធ្វើ​អាជីវកម្ម​លក់ដូរ​បង្ក​ភាព​រញ៉េរញ៉ៃ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត