យកប្រាក់​ថ្លៃ​សំរាម​តែ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មិនដែល​ប្រមូលបាន​មួយ​បង្គី​ផង​

​ដោយ ៖ប្រជាជន​ ថ្ងៃទី 15 កក្កដា 2016 ម៉ោង 09:45:AM

ស្តាប់រាស្ត្រថា: ​ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី កម្ពុជា ដែល​ប្រមូល​ថ្លៃ​អគ្គិសនី​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រោយ​អម្ពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​បូក​ប្រាក់​ចំនួន​៤.០០០ រៀល​ឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បី​ជា​ថ្លៃ​ប្រមូល​សំរាម ។ ប៉ុន្តែ​រហូតមកទល់ ពេលនេះ​មាន​រយៈពេល​ជិត​៥​ឆ្នាំ​មក ហើយ​មិនដែល​ឃើញ​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​ប្រមូល​សំរាម​ម្តងណា​ឡើយ ។​
​    ​
​ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋ​សុំឱ្យ​មាន​ធ្វើការ​បកស្រាយ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​បញ្ហា​នេះ​មិន​ត្រឹមតែ​កើត មាននៅ​ភូមិ​ជ្រោយ​អម្ពិល សង្កាត់​ក្បាលកោះ​នោះទេ ពោល​គឺមាន​ច្រើន​ភូមិ រាប់ទាំង​នៅ​សង្កាត់​វាល​ស្បូវ និង​សង្កាត់​ព្រែក​ឯង​ផង ។ ប្រជាពលរដ្ឋ​បានធ្វើការ​គន់គូរ​ឃើញថា ក្នុង​មួយ​ផ្ទះ បង់ថ្លៃ​ឱ្យ​ស៊ិន​ទ្រី​ចំនួន​៤.០០០​រៀល​ប្រចាំខែ ហើយ​បើ​ប្រជាពលរដ្ឋ​រាប់រយ រាប់ពាន់​ផ្ទះ តើ​ចំណូល​នេះ​ស៊ិន​ទ្រី​យកទៅ​ណា បើ​មិនដែល​ឃើញ​មក​ប្រមូល សំរាម​បាន​មួយ​បង្គី​ផង​ហ្នឹង ។​
​    ​
​ប្រជាពលរដ្ឋ​បាន​រំលឹកថា សង្កាត់​ក្បាលកោះ សង្កាត់​វាល​ស្បូវ និង​សង្កាត់​ព្រែក​ឯង បាន​កាត់​ចេញពី ស្រុក​កៀនស្វាយ ខេត្តកណ្តាល បញ្ចូល មក​ខណ្ឌមានជ័យ ក្រោយមក​បំបែក ជា​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ។ ចាប់ពី​ពេល នោះមក ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បាន រៀបចំ​បណ្តាញ​ត​ភ្លើង​ជូន​ប្រជាពលរដ្ឋ ដោយ​ភ្ជាប់​វិក្កយបត្រ​ដែល​ត្រូវ​បង់ ប្រាក់​បន្ថែមចំនួន​៤.០០០​រៀល ឱ្យ​ក្រុម ហ៊ុន​ស៊ិន​ទ្រី​រហូតមក ៕ ដោយ​៖ ប្រជាជន​

យកប្រាក់​ថ្លៃ​សំរាម​តែ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មិនដែល​ប្រមូលបាន​មួយ​បង្គី​ផង​

យកប្រាក់​ថ្លៃ​សំរាម​តែ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មិនដែល​ប្រមូលបាន​មួយ​បង្គី​ផង​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត