ស្ទើរតែ​មិន​ជឿ​ស្រុក​ជាប់​គ្នាៈ​សាច់ជ្រូក​ផ្សារ​នៅ​ស្រុក​ចម្ការលើ​ថ្លៃ​ជាង​ស្រុក​បារាយណ៍​

​ដោយ ៖មិត្ត​អ្នកអាន​ ថ្ងៃទី 30 មករា 2017 ម៉ោង 08:48:AM

ស្តាប់រាស្ត្រថា: វា​ជា​រឿង​គួរឱ្យ​ហួសចិត្ត និង មិន​ចង់ឱ្យ​ជឿថា​មកដល់​សម័យ​នេះហើយរ​បរ​ផ្តាច់មុខ​នៅតែ​កើតមាន នៅ ក្នុងភូមិ ឃុំ ស្រុក ខេត្ត របស់​កម្ពុជា ដែលជា​ប្រទេស​សេដ្ឋកិច្ច​ទីផ្សារសេរី ។ បងប្អូន​ប្រជា ពលរដ្ឋ​រស់នៅ​ទី​ឃុំ ស្វាយទាប ស្រុក​ចម្ការលើ បាន​ទូរស័ព្ទ​មកកាន់​រស្មី​កម្ពុជា​ដោយ​សុំឱ្យ​ចុះផ្សាយ នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តម្លៃ​សាច់ជ្រូក នៅក្នុង​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​ដែលមាន​តម្លៃ​ថ្លៃ​ជាង នៅ​ស្រុក​ជិតខាង ខណៈពេលដែល​តម្លៃ​ជ្រូក​រស់​មានតម្លៃ ដូចគ្នា ។​
     
​តំណាងឱ្យ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ចម្ការលើ​បាន​រៀបរាប់ថា​ពួកគាត់​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា តម្លៃ​សាច់ជ្រូក​នៅក្នុង​ភូមិ ឃុំ​របស់គាត់ មានតម្លៃ​ថ្លៃ​ជាង​តម្លៃ​សាច់ជ្រូក​នៅក្នុង ភូមិ ឃុំ ក្នុង ស្រុក​បារាយណ៍ ខេត្ត​កំពង់​-​ធំ ។ គាត់​បាន​និយាយថា តម្លៃ​សាច់ជ្រូក​ធម្មតា​នៅតាម​ផ្សារ​ក្នុង ស្រុក​ចម្ការលើ មិន​ត្រឹមតែ​ផ្សារ​តូចតាច​ក្នុង​ឃុំ ស្វាយទាប​នោះទេ គឺ​គ្រប់​ផ្សារ​ទាំងអស់​តែម្តង​តម្លៃ​សាច់ ជ្រូក​១​គីឡូក្រាម​១៨.០០០​រៀល ស្រប​ពេលដែល​តម្លៃ សាច់ជ្រូក​នៅ​ផ្សារ​ក្នុងស្រុក​បារាយណ៍ តម្លៃ​ត្រឹមតែ​១២.០០០ រៀល​តែ ប៉ុណ្ណោះ​។​គឺ​មានន័យថា​តម្លៃ​សាច់ជ្រូក​នៅ​ផ្សារ​ក្នុងស្រុក​ចម្ការលើ ថ្លៃ​លើស ស្រុក​បារាយណ៍​៦.០០០​រៀល​ក្នុង​មួយ គីឡូក្រាម ។​
​    ​
​តាមរយៈ​ការ​ទូរស័ព្ទ​ចូលមក រស្មី​កម្ពុជា​នេះ រស្មី​កម្ពុជា​ក៏​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​តាមរយៈ សាកសួរ ប្រជាពលរដ្ឋ​ផង សាកសួរ​អាជីវករ​ផង និង​សួរនាំ​មន្ត្រីឃុំ​ផង និង​សួរ​នាំទៅ មន្ត្រី​ក្រសួងកសិកម្ម​ផង ចុងក្រោយ យើង​បាន​ចម្លើយ​មួយ​ដ៏​សមរម្យ​អំពី​មូល​ហេតុដែល​តម្លៃ​សាច់ជ្រូក នៅក្នុង​ស្រុក ចម្ការលើ ខេត្តកំពង់ចាម ថ្លៃ​ជាង​តម្លៃ សាច់ជ្រូក​នៅក្នុង​ស្រុក​បារាយណ៍ ខេត្ត កំពង់ធំ​។​
     
​តាមពិត​តម្លៃ​ជ្រូក​រស់​ដែល​ពួក ឈ្មួញ​បាន​ប្រមូល​ទិញ​ពី​កសិករ​នៅតាម ស្រុក ភូមិ គឺ​តម្លៃ​ដូចគ្នា​ត្រឹម តែ​១ គីឡូក្រាម​៧.០០០​រៀល​ទៅ​៨០០០ រៀល​តែប៉ុណ្ណោះ​(​ជ្រូក​រស់​)​។​ចុះ​ហេតុ​អី​បានជា​នៅពេល​កាប់ រួច​តម្លៃ​នេះ​មាន ភាពខុសគ្នា ? ។​
     
​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចម្ការលើ បាន​ថ្លែងឱ្យដឹងថា មិនមែន​ទើបតែ បច្ចុប្បន្ន​ទេ​រឿងនេះ​វា​កើតមាន យូរ​ឆ្នាំ មកហើយៗ​តែ​មិន​ដែលមាន​អាជ្ញាធរ ឃុំ អាជ្ញាធរ​ស្រុក​ណាមួយ​អាច​ដោះស្រាយ បាន​នោះទេ ។ រឿងនេះ ប្រជាជន​បាន ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម ការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ជា​បន្ត បន្ទាប់ តែ​ចម្លើយ​តប​មកវិញ​គឺ​ទេ ។​
      
​អ្នករកស៊ី​កាប់​ជ្រូក​លក់​នៅ​ផ្សារ ស្វាយទាប ស្រុក​ចម្ការលើ​បាន​និយាយ​ដោយ​មិនមាន​ការ​លាក់ លៀម​ថា ពួក គាត់​ក៏​ចង់​លក់​សាច់ជ្រូក​តម្លៃថោក​ដូច នៅក្នុង​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ដែរ ក៏ប៉ុន្តែ​វា​មិនអាច​ទៅរួច​ទេ ដោយសារ ថា​បង់​ភាស៊ី​ថ្លៃ​ពេក ។ អាជីវករ​រូបនោះ បន្តថា ពួកគាត់​ជា​អាជីវករ​កាប់​ជ្រូក​នៅ ក្នុង​ផ្សារ​ស្វាយទាប​នេះ​ត្រូវ​បង់​ភាស៊ី​១​ឆ្នាំ​ជាង​១៧.០០០​ដុល្លារ ទៅឱ្យ​អ្នក ម៉ៅ​ភាស៊ី​ផ្សារ ។ លោក​បានឱ្យដឹងថា នៅ ផ្សារ​ស្វាយទាប​នេះ​មាន​អាជីវករ​កាប់ ជ្រូក​លក់​ចំនួន​១២ នាក់​។​ដូចនេះ​ម្នាក់ៗ ត្រូវ​បង់​១.៤៥០​ដុល្លារ​ឱ្យ​ម្ចាស់​ភាស៊ី ហើយ​ត្រូវដាក់​វេន​គ្នា លក់​ទៀត មួយ អាទិត្យ​លក់បាន​តែ​៣​ថ្ងៃ ។ បានសេចក្តីថា ១​ថ្ងៃ​មាន​អាជីវករ​តែ​៤​នាក់​ទេ​មាន សិទ្ធិ​លក់​សាច់ជ្រូក​នៅ​ផ្សារ​,​នៅក្នុង​ផ្សារ ស្វាយទាប​នេះ​អ្នកផ្សេង​មិនមាន​សិទ្ធិ​នាំយក​សាច់ជ្រូក​មក​លក់ នៅទីនេះ បានទេ ។  មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​ជ្រូក​ក៏​គ្មាន​សិទ្ធិ​កាប់​ជ្រូក​របស់ខ្លួន​ចិញ្ចឹម ដែរ បើ​ចង់​កាប់​ត្រូវសុំ អាជីវករ​លក់​សាច់ជ្រូក​នៅក្នុង​ឃុំ​នោះ ទៀត​ទើបបាន ។​
     ​
​អាជីវករ​រូបនោះ​បន្តថា ក្រៅពី​បង់​ភាស៊ី​ហើយ​ពួកគេ​ត្រូវ​បង់​ឱ្យ​ពេទ្យ សត្វ​ម្នាក់​៨​ម៉ឺន​រៀល បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ជាង​៩​ម៉ឺន​រៀល និង​បង់ពន្ធ​ប្រចាំខែ​មួយខែ​ជាង​៦​ម៉ឺន​រៀល​ទៀត ។ ដូចនេះ​សរុបមក​ការលក់​សាច់ជ្រូក​ថ្លៃ​គឺ ដោយសារ​ការយក​ភាស៊ី​ថ្លៃ ។
      
​អាជីវករ​រូបនោះ​បាន​លើក​មូល ហេតុ​មក​បញ្ជាក់ថា ហេតុ​អី​នៅ​ស្រុក បារាយណ៍​ខេត្តកំពង់ធំ​តម្លៃ សាច់ជ្រូក ថោក​ជាង គឺ​ដោយសារ​ថា​នៅ បារាយណ៍​ខេត្តកំពង់ធំ​គេ​ធ្វើ​បានល្អ ។ គេ​គិត​ក្បាលជ្រូក ពេល​អាជីវ​ករលក់ សាច់ជ្រូក​យក​ជ្រូក​ទៅ​កាប់​នៅ​កន្លែង សត្តឃាត ។ កន្លែង​សត្តឃាត​នោះ​យក ថ្លៃ​៣.០០០​រៀល បូក​ជាមួយ​គ្រឿងក្នុង គេ​មិនមាន​បង់​ភាស៊ី​ដូច​នៅ​ចម្ការលើ  ទេ​។ ដូចនេះ​តម្លៃ​សាច់ ជ្រូក​គេ​វា​លក់​ថោក ជាង​នៅ​ចម្ការលើ​នេះ​ជា​រឿង​ត្រឹមត្រូវ​។​
      
​ក្រុមប្រឹក្សាឃុំ​ស្វាយទាប​មួយរូប បាន​សុំ​មិនឱ្យ​បញ្ចោ​ញ​ឈ្មោះ​បាន​ថ្លៃ​ង​ថា​ប្រជាពលរដ្ឋ​ពិតជា​មិន សប្បាយចិត្ត​ទេ ចំពោះ​បញ្ហា​នេះ​ទេ ពួកគាត់​តែងតែ​សុំ អន្តរាគមន៍​ពី​អាជ្ញាធរ​តែ​យើង​មិនអាច ដោះស្រាយបាន ថ្នាក់ស្រុក​ក៏​មិនអាច ដោះស្រាយបាន ។ បញ្ហា​នេះ​ក៏បាន រាយការណ៍​ទៅ​ថ្នាក់​ខេត្ត តែ​ខេត្ត​ក៏​មិន ឃើញ​មានការ​ឆ្លើយតប​អ្វី ។ លោក បាន​បន្តថា យើង​ចង់​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាជន កាត់បន្ថយ​ការ លំបាក​ឱ្យ​ប្រជាជន ក៏ប៉ុន្តែ​គ្រាន់តែ​បញ្ហា​តម្លៃ​សាច់ជ្រូក​មួយ យើង​ធ្វើ​មិន​ចេញ​។ យើង​មិនដឹង​ត្រូវ​ឆ្លើយ​បែបណា​ជាមួយ ប្រជាជន​ទេ ព្រោះ​ប្រជាជន​សួរថា​ចុះ ស្រុក​បារាយណ៍​ម្តេច​គេ​ធ្វើបាន ? យើង​ក៏ មិនដឹង​ដែរ ថា​ហេតុអ្វី​ខេត្តកំពង់ចាម ខុសពី ខេត្តកំពង់ធំ ខេត្តកំពង់ធំ​មិនមាន អ្នកម៉ៅការ​ភាស៊ី​នៅតាម​ស្រុក​បែប នេះ​ទេ តែ​ខេត្តកំពង់ចាម​មាន​មិនមែន តែ​ភាស៊ី​សាច់ជ្រូក ទេ​មាន​ទាំង​បេនឡាន និង ផ្សេងៗ​ជាច្រើន​ទៀត   ។​
        
​មន្ត្រី​រូបនោះ​បន្តថា យើង​ចង់ឱ្យ ព័ត៌មាន​នេះ​ឮ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​មាន​មន្ត្រី​ជាច្រើន ហើយ​ដែល ទទួល​ដឹង​រឿងនេះ​តែ​នៅតែ​មិនអាច ដោះស្រាយបាន​ថ្នាក់ឃុំ​ថា ថ្នាក់ស្រុក ថ្នាក់ស្រុក​ថា​មាន​អន្តរាគមន៍​ពី​ខេត្ត​។ ដូចនេះ​គ្មាន​អ្នក​ណាមួយ​ហ៊ាន​វះកាត់ សាច់​ស្អុយ​នេះ​ចោល​ទេ ។​
​    ​
​អតីតមន្ត្រី​ក្រសួងកសិកម្ម​ម្នាក់ ក៏​ព្យាយាម​មិន​បញ្ចោ​ញ​ឈ្មោះ​ដែរនោះ ថា​នេះ​ជា​រឿង​ឈឺក្បាល បំផុត​ហើយ ដោយសារ​ថា​ពួក​អ្នករកស៊ី​ទាំងនោះ សុទ្ធតែ​អាងខ្នង ហើយ​ធ្វើ​អ្វី​ស្រេច​តែ ក្បាល​ចិត្ត ។ លោក​បន្តថា តាមពិត​ការ ចរាចរ​សាច់ជ្រូក​គឺ​មិនបាន​ហាមឃាត់​ទេ គឺអាច​ធ្វើបាន​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ គ្រាន់​តែមាន​លិខិតបញ្ជាក់​ពី​ពេទ្យសត្វ ថា ជ្រូក​ល្អ​គ្មាន​ជំងឺ គឺអាច​ចរាចរ​បាន ហើយ ។ ក៏ប៉ុន្តែ​នៅឯ​មូលដ្ឋាន​វិញ​គឺមាន អ្នកកាង​នៅតាម​ស្រុក​តាម​ភូមិ​បែបនេះ ។ លោក​បន្តថា ដូចជា​មិនមាន ទេ​របរ​ផ្តាច់មុខ​សម្រាប់​ទីផ្សារសេរី​នោះ ក៏ប៉ុន្តែ​ដោយសារតែ​មានការ​កាង​បែបនេះ​ទើបបានជា​ធ្វើឱ្យ តម្លៃ​សាច់ជ្រូក រវាង​ស្រុក​បារាយណ៍​កំពង់ធំ និង ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​មានតម្លៃ ខុសគ្នា ។​
      
​សរុបសេចក្តី​មក​អាជ្ញាធរ​គួរតែ លុបបំបាត់​ឱ្យបាន​នូវ​របប​ម៉ៅការ​ផ្តាច់ មុខ​បែបនេះ​មិនដឹងថា ចំណូល​ទាំង អស់នោះ​ធ្លាក់​ចូលទៅក្នុង​ចំណូល​រដ្ឋ ឬក៏​បុគ្គល​នោះទេ ហើយ​ត្រូវ​ពិនិត្យមើល ផងដែរ អ្នក​ដែល​យកឈ្មោះ​ថ្នាក់​ដឹក នាំទៅ​កាង​អំពើ​ខុសច្បាប់​បើ​មិន​ដូច្នេះ​ទេ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង ដឹកនាំ​រាជរដ្ឋាភិបាល និង​កំពុង​ដឹកនាំ ខេត្ត ស្រុក ឃុំ អាច​និង​បាត់បង់​ប្រជាប្រិយភាព ៕ ដោយៈ​មិត្ត​អ្នកអាន​

ស្ទើរតែ​មិន​ជឿ​ស្រុក​ជាប់​គ្នាៈ​សាច់ជ្រូក​ផ្សារ​នៅ​ស្រុក​ចម្ការលើ​ថ្លៃ​ជាង​ស្រុក​បារាយណ៍​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត