មាតិកាៈ វេទិកាស្មេរ

ការប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គប្បី​ប្រើ​ពាក្យពេជន៍​ឲ្យ​បាន​សមរម្យ និង​ជា​ប្រយោជន៍​សង្គម​

​ដោយ ៖ពៅ និមល​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 08:17:AM

វេទិកាស្មេរ: (​ភ្នំពេញ​)៖ ខណៈដែល​ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដ៏​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ស្ទើ​គ្រប់​វ័យ​នៅ​កម្ពុជា​ប្រជា​ពល​​រដ្ឋ​មួយចំនួន​បាន​រិះគន់ថា​អ្នក​ប្រើ​ខ្លះ​បាន​ប្រើប្រាស់​ពាក្យពេជន៍ និង​កាយវិកា​យ​មួយចំនួន​មិន​សមរម្យ និង​អសីលធម៌​ក្នុង​បណ្តាញ​​ដែល​ប្រើ​ជាមួយ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​មួយ​នេះ​។​

​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ អ្នកយកព័ត៌មាន​ប្រចាំ​សារព័ត៌មាន​រស្មី​កម្ពុជា ធ្វើការ​សម្ភាសន៍ ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​រួមមាន សាស្ត្រាចារ្យ និ​សិ​ត្ស  អ្នករត់​មូ​តូ​កង់​បី​និង​អ្នកលក់​ភេ​ជ្ជៈ នៅ​ទីក្រុង ភ្នំពេញ បានលើកឡើង​ស្រដៀង​គ្នា​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល មាន​ឥទ្ធិពល និង​ឆាប់រហ័ស​ម្រា​ប់​អ្នក​ដែល​ចង់​ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន បាន​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​ខុស ដូចជា​និយាយ​ពាក្យអសុរស ប្រមាថ​អ្នក​ដ៏​ទៃ បង្ហោះ​រូបភាព​អាសអាភាស៍​ប្រើពាក្យ​គំរាម​អ្នក​ដ៏​ទៃ​ជាដើម​។ ករណីនេះ​ពួកគាត់​គិតថា បានធ្វើ​ឲ្យ​សីលធម៌​ក្នុងសង្គម​ខ្មែរ ធ្លាក់ចុះ​និង​ធ្វើ​ឲ្យ​អ្នកដទៃ​បានដឹង​ពី​អត្ត​ច​រិ​ក​អ្នកប្រើប្រាស់​​ផងដែរ​។​

​គួរ​កត់សម្គាល់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ដើម្បី​ប្រមាថ​ថ្នាក់ដឹកនាំ គំរាម​សម្លាប់ និង​ចោទប្រកាន់​អ្នកដទៃ​ជាច្រើន​ករណី​ហើយ​ក៏មាន​ករណីខ្លះ​ត្រូវ​មានទោស​រហូត​ជាប់ពន្ធ​នាគា​ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ចុងខែ​មិថុនា​កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ព្រមាន​អ្នកប្រើប្រាស់​បណ្តាញ​​សង្គម​ថាបើ​ទោះជា​អ្នក​ទាំងនោះ​ទៅដល់​ទីណា​ក៏​សមត្ថកិច្ច ដឹង​ដែរ ដូចនេះ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិនត្រូវ​ប្រមាថ ឬ​គំរាម​អ្នកដទៃ​នោះទេ​។ មួយរយៈ ពេល​ចុង​ក្រោយនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន​ពីរ​ករណី​ហើយ បន្ទាប់ពី បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ប្រមាថ​និង​មួលបង្កាច់​អ្នកដទៃ​៕

ការប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គប្បី​ប្រើ​ពាក្យពេជន៍​ឲ្យ​បាន​សមរម្យ និង​ជា​ប្រយោជន៍​សង្គម​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


វេទិកាស្មេរ ផ្សេងទៀត